ពលករខ្មែរនាំគ្នាសម្រុកមកកម្ពុជា តាមច្រកទ្វារតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរ ដែលចេញចូលនៅច្រកទ្វារតំបន់ម៉ាឡៃ ពីវិធីបង្កាការពារ ការរាលដាលនៃជំងឺ Covid-19 នៅច្រកទ្វារតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សកម្មភាពភាពនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៥។
លោក សួង សៅ បានឲ្យដឹងថា ប៉ុន្មានថ្ងៃជាប់ៗគ្នា ពលរដ្ឋនាំគ្នាសម្រុកមកកម្ពុជាមានការកើនទ្បើងជាបន្តបន្ទាប់ ដើម្បីមកជួបជុំគ្រួសាសាច់ញាតិ និងត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ ហើយប្រជាពលរដ្ឋចំនួន ១៩៧នាក់ (ស្រី៩៥នាក់ កុមារ០៣នាក់) បានវិលត្រឡប់ ពីប្រទេសថៃ តាមភូមិសាស្រ្ត ប៉ុស្តិ៍ចំបក់ ដែលពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន១០។
អ្នកទាំងនោះ មានដូចខាងក្រោម៖
១. បន្ទាយមានជ័យ ៣៤នាក់
២. បាត់ដំបង ២១នាក់
៣. សៀមរាប ៩១នាក់
៤. ប៉ៃលិន ០១នាក់
៥. ព្រៃវែង ០២នាក់
៦. ត្បូងឃ្មុំ ១១នាក់
៧. កណ្ដាល ០២នាក់
៨. ឧត្ដមានជ័យ ០៤នាក់
៩. តាកែវ ០១នាក់
១០. កំពង់ធំ ៣០នាក់។
បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Covid-19 រួច កម្លាំងប៉ុស្ដិ៍ចំបក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបុស្តិ៍ចំបក់នៃវរសេនាតូចលេខ៨១៥ សហការជាមួយ គ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំង ផ្នែកសឹក រង ស្រុក ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដ-១៩៕