ករណីគ្រោះថ្នាក់ធម្មជាតិដោយរន្ទះបា.ញ់បណ្តាលឲ្យក្មេងប្រុស ០១នាក់ស្លា.ប់.បា.ត់.ប.ង់.ជីវិត
បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ធម្មជាតិដោយរន្ទះបាញ់បណ្តាលឲ្យក្មេងប្រុស ០១នាក់ស្លាប់បាត់បង់ជីវិត ត្រង់ចំណុចតាមផ្លូវលំក្នុងចម្ការ ស្ថិតក្រុមទី០១ ភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ។
តាមការបំភ្លឺពីឈ្មោះ ថុន ចាន់ណេត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានបំភ្លឺថា ជនរងគ្រោះមានឈ្មោះ រស់ ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ នៅថ្ងៃកើតហេតុ វេលាម៉ោង០៩និង០០នាទី ខ្លួនបានបើកត្រាក់ទ័រទៅភ្ជួរដីនៅភូមិដំណាក់សាលា លុះដល់ម៉ោងប្រហែល១៣និង០០នាទី ត្រាក់ទ័រអស់ម៉ាស៊ូតខ្លួនតេហៅឈ្មោះ រស់ ភារម្យ (សាកសព) ឲ្យយកម៉ាស៊ូតមកឱ្យខ្លួន ពេលចាក់ម៉ាស៊ូតរួចមេឃរកភ្លៀងខ្លួននាំគ្នាត្រឡប់មកផ្ទះវិញជនរងគ្រោះជាអ្នកជិះម៉ូតូពីមុខពេលជិះមកដល់ពាក់កណ្ដាលផ្លូវក៏ឮសូររន្ទះបាញ់ពេលខ្លួនមកដល់ឃើញឈ្មោះ ភារម្យ ដេកផ្កាប់មុខទៅលើដី រួចខ្លួនក៏ទៅលើកយកឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើ ជនរងគ្រោះឈ្មោះ រស់ ភារម្យ ពិតជាត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។
សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕