ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីឆ.បោ.ក.លក់ដូរវត្ថុអច្ឆរិយ(ថ្មស៊ីដែក)
កំពង់ឆ្នាំង ៖ ឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅក្នុ ងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ស្រុកបរិបូណ៌ ។ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ពាក់ព័ន្ធក្នុង ករណីឆបោកលក់ដូរវត្ថុអច្ឆរិយ(ថ្មស៊ីដែក)។
ជនសង្ស័យខាងលើនេះបានប្រព្រឹត្តការឆបោកកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០នាទី ចំណុចការ៉ាស់សាំងរបស់ឈ្មោះ ទុំ សុភី ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកលក់ដូរវត្ថុអច្ឆរិយ(ថ្មស៊ីដែក) រួមមាន ១- ឈ្មោះ សែម សុខុម ភេទប្រុស អា យុ ៣៦ឆ្នាំ រស់នៅភូមិទី៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជ ធានីភ្នំពេញ , ២-ឈ្មោះ ទៀង គឹមម៉ាប់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និង ៣-ឈ្មោះខឿន សំអាត ភេទប្រុស អាយុ ៤៤ឆ្នាំ ជារស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ករណីនេះ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងទិញដូរវត្ថុអ្វីមួយត្រូវគិតគូរពិចារណាឲ្យ បានត្រឹមត្រូវជៀសវាងការចាញ់បោកក្រុមជនបោក៕