ជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនទៅសមត្ថកិច្ច ពាក់ព័ន្ធករណីលក់ម៉ូតូតាមអនឡាញ តែមិនប្រគល់ម៉ូតូឱ្យជនរងគ្រោះ
ភ្នំពេញ៖ កាលពី យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះសែន រាជ្យ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះមាស ឡេវីណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុរូបគាត់ជាជនរងគ្រោះបានឃើញផេកហ្វេសប៊ុកមួយបានបង្ហោះលក់ម៉ូតូម៉ាកHas sovanna ក្នុងតម្លៃ៦.៨០០ដុល្លារ ពេលនោះរូបគាត់ក៏បានឆាតសួរព័ត៌មានបន្ថែម ។ជនរងគ្រោះបានបន្តថា ពេលដែលសួរនាំរួច រូបគាត់ក៏ព្រមទិញក្នុងតម្លៃ៦.៨០០ដុល្លារនោះដោយបានកក់លុយមុនចំនួន២.០០០ដុល្លារ ហើយជនសង្ស័យបានកំណត់ក្នុងរយៈពេល៣ថ្ងៃ។ ជនរងគ្រោះបានបន្ថែមទៀតថា បន្ទាប់មកជនសង្ស័យក៏បានឱ្យរូបគាត់ផ្ញើលុយបង្គ្រប់ ទើបរូបគេយកម៉ូតូឲ្យ។ ពេលនោះរូបគាត់ក៏បានផ្អើលុយគ្រប់ចំនួន តែបែរជាជនសង្ស័យមិនយកម៉ូតូមកឲ្យគាត់ទេ ទើបរូបគាត់ណាត់ជួបរួចក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទទួលលុយចំនួន៦.៨០០ដុល្លារពីជនរងគ្រោះក្នុងការលក់ម៉ូតូប្រាកដមែន ៕