ត្រូវបានលើកពេល ! កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែមីនា

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានសេចក្ដីជូនដំណឹង ពីការលើកពេល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ទៅពេលក្រោយវិញ។
ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន បានបញ្ជាក់ថា «សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ដែលគ្រោងប្រជុំ នាថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នោះ សូមលើកទៅពេលក្រោយវិញ»៕

អត្ថបទដែលជាប់ទាក់ទង