ភ្ញាក់ផ្អើល ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូបាញ់សម្លាប់ បន្ទាប់ពីធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូជនរងគ្រោះ បំណងប្លន់
ភ្នំពេញ ៖ ព័ត៌មានបឋម! កាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុ កម្លាំថនគរបាលបានចុះទីតាំងកើតហេតុ និងបានរកឃើញគ្រាប់កន្ទុះចំនួន៩គ្រាប់ផងដែរ។
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូបាញ់សម្លាប់ បន្ទាប់ពីធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូជនរងគ្រោះបំណងប្លន់យក។ ក្រុមជនសង្ស័យមានគ្នា៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿង បានមកធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះជាមន្ត្រីយោធា បំណងប្លន់យកតែត្រូវបានជនរងគ្រោះបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកផ្សេងទៀតស្លាប់នៅកន្លែងកើតហេតុតែម្ដង ៕