ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៦៣នាក់ (ករណីនាំចូល២នាក់ និងសហគមន៍៦១នាក់), ជាសះស្បើយ៥៥នាក់ និងស្លាប់២នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៦៣នាក់ ក្នុងនោះករណីនាំចូលចំនួន២នាក់ និងឆ្លងក្នុងសហគមន៍៦១ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៥៥នាក់ និងស្លាប់២នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,២៨៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,២១៦នាក់, ស្លាប់សរុបចំនួន ៣,០៥៤នាក់៕