សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធជាផ្លូវការ ផ្លូវជាតិលេខ ៥១
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ស្អែក នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធជាផ្លូវការ ផ្លូវជាតិលេខ ៥១។
សូមជម្រាបថា ផ្លូវជាតិលេខ ៥១នេះ មានប្រវែងសរុប ៣៧. ៩៥គីឡូម៉ែត្រ ហើយគិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ ៤) ខេត្តកំពង់ស្ពឺ។
ផ្លូវជាតិលេខ ៥១នេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងចំណាយថវិកាអស់ជាង ៤០លានដុល្លារអាមេរិក ហើយត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧៕