សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា រួមជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវមជាតិលេខ៥១

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជារួមជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវមជាតិលេខ៥១ដែលជាផ្លូវមួយខ្សែក្រវ៉ាត់ក្រុងខាងក្រៅមួយដ៏សំខាន់បម្រើដល់ការដឹកជញ្ជូនទំនិញនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយតភ្ជាប់រវាងផ្លូវ ជាតិលេខ៤ និងផ្លូវជាតិលេខ៥ នៅថ្ងៃ សុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២នេះ ។

គម្រោងសាងសង់ផ្លូវជាតិលេខ៥១ មានប្រវែងសរុបជិត៣៨គីឡូម៉ែត្រចាប់ផ្តើមពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ ៥ ) ទៅដល់ថ្នល់ទទឹង(ចំណុច ប្រសព្វផ្លូវជាតិ លេខ៤) បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ ACកម្រាស់៩សង់ ទីម៉ែត្រមានទទឹងតួផ្លូវសរុប១២ម៉ែត្រ ។ ក្នុងនោះផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន២គន្លង (១គន្លងទៅ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ ម៉ែត្រនិងផ្លូវសម្រាប់ទោចក្ រយានយន្តមាន២គន្លង(១គន្លងទៅ ១គន្លង មក)គន្លងនីមួយៗមានទទឹង១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមប្រវែង០.៥០ម៉ែត្រ។
គម្រោងនេះបានសាងសង់លូជ្រុងចំនួន ២០កន្លែង,លូមូលចំនួន៦៧កន្លែង, លូ ដាក់តាមប្រឡាយសងខាងចំនួន ៩៧ កន្លែងរួមទាំងការងារបំពាក់ស្លាកសញ្ញាចរាចរណ៍គំនូសសញ្ញាចរាចរណ៍បង្គោ លគីឡូម៉ែត្រនិងបរិក្ខារសុវត្ថិភាពផ្លូវ ថ្នល់ផ្សេងៗទៀត។
គម្រោងនេះអនុវត្ដការសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានបានប្រើប្រាស់រយៈពេលសាងសង់ចំនួន២៧ ខែគិតចាប់ពីខែ មិថុនាឆ្នាំ ២០១៧ ដល់ខែសីហាឆ្នាំ ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិកដែលជាហិរញ្ញ ប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធា រណរដ្ឋប្រជាមានិតចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុ ជាសម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសរំលេចថាផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្តរវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរួមមានដូចជា៖ ផ្លូវជាតិលេខ ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤១ និង តភ្ជាប់ទៅផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤២ ទៅរាជធានីភ្នំពេញ,និងផ្លូវលេខ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខ្សែផ្លូវនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់វិស័យដឹកជញ្ជូននិងឧស្សាហកម្មដោយសារនៅតំបន់នេះសម្បូរទៅដោ យរោងចក្រឧស្សាហកម្មសិប្បកម្មនិងសហគ្រាសខ្នាតធំព្រមទាំងជាតំបន់ទីប្រជុំជនដែលមានអំណោយផលស ម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលន ទ្រព្យដូចជាលំនៅឋាននិងបុរីជាច្រើនដែលបានចូលរួមបង្កើតមុខរបរនិងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពល រដ្ឋដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថាផ្លូវ ជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េលេខ ១ (AH-1)នៃរបៀងសេដ្ឋកិច្ចខាងត្បូងឆ្ពោះទៅច្រកព្រំ ដែនកម្ពុជា-ថៃ (ប៉ោយ ប៉ែត)និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹក ជ្រៅខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ផ្លូវជាតិលេខ ៣និងផ្លូវជាតិលេខ ៣៣ ទៅកាន់ខេត្ត កំពតនិងខេត្តកែបដែលជាខេត្តគោល ដៅទេសចរណ៍ធម្មជាតិនិងតំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ដូច្នេះ«ផ្លូវជាតិលេខ៥១គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនិងជាចំណងដៃដ៏ថ្លៃថ្លាដែលកើតចេញពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោ យរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិ បាលនៃសាធារណរដ្ឋប្រជាមានិតចិនជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកណ្តា លនិងខេត្តកំពង់ស្ពឺព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅនិងយូរ អង្វែងផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង