សម្ដេចតេជោ ហ៊ុន សែន នឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០២៣ បន្តទៀត
ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធជាផ្លូវការនូវផ្លូវជាតិលេខ ៥១ នាថ្ងៃទី ២៥ ខែមីនា ឆ្នំា២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចនឹងនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រី រហូតដល់សម្ដេចលែងចង់ធ្វើតែម្ដង ដើម្បីកុំឲ្យមានការវែកញែក បន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០២៣ខាងមុខនេះ បន្តទៀត។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចនឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី បន្តទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ហើយឆ្នាំ ២០២២៣នេះ ខ្ញុំនឹងបន្តក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី នៃការបោះឆ្នោត បន្តទៀត»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា នេះគឺជាកិច្ចការដែលសម្ដេចត្រូវតែបន្តធ្វើ ហើយការផ្លាស់ប្ដូរបេក្ខជននាយករដ្ឋមន្ត្រីនៅពេលណានោះ គឺចាំបោះឆ្នោតរួចចាំនិយាយគ្នាបន្តទៀត។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ព្រោះយើងមិនអាចធ្វេសប្រហែស ជាមួយនឹងកិច្ចការទាក់ទងការរក្សាសន្តិភាពរបស់ប្រទេសបានទេ បាត់អាហ្នឹងគ្រឹបគឺរលាយ តែម្ដងរត់ជាន់ជើងគ្នា»៕