បុរសជាមន្ត្រីនគរបាលម្នាក់ បានដេកស្លាប់ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារ

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារខណះបុរសជាមន្ត្រីនគរបាលម្នាក់បានដេកស្លាប់និងរាយការណ៍មកសមត្ថកិច្ចនគរបាលមកពិនិត្យសព។
បុរសនេះ មានឈ្មោះ អាន សំអាត អាយុ ៥២ឆ្នាំមុខរបរ មន្រ្ដីនគរបាល រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិ៍ព្រមទាំងគ្រូពេទ្យបានចុះមកពិនិត្យដោយសន្និដ្ឋានថាពិតជាស្លាប់ដោយខ្យល់គប្រាកដមែនខណ:មិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។ សពក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង