សត្វ ប្រើស Sambar មានវត្តមាននៅតំបន់ខាងត្បូងបឹងទន្លេសាប

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់អំពីសត្វ ប្រើស Sambar មានវត្តមាននៅតំបន់ខាងត្បូងបឹងទន្លេសាប Southern Tonle Sap កម្ពុជាមាតុភូមិខ្ញុំ CAMBODIA MY HOMELAND ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា, ប្រើសស្បូវ Sambar មានឈ្មោះវិទ្យាសាស្ត្រ Cervus uniccolor ជាថនិកសត្វតិណាសី និងជាប្រភេទកំពុងទទួលរងការគំរាមកំហែង(W)លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមាននៅភាគខាងជើង និរតី និងភូមិភាគឦសាន្តប្រទេស វាអាចរស់នៅគ្រប់ទីជម្រក ទាំងអស់រួមទាំងព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃល្បះដែលមានថ្លុក ត្រពាំង បឹងបួ អូរ ស្ទឹង ទន្ល និងស៊ីមែកឈើតូចៗ ស្លឹកឈើ វល្លិ៍ ផ្លែឈើ ស្មៅ និងស៊ីដីច្រាបផងដែរ។ វាមានមាឌធំជាងសត្វក្នុងអម្បូរ របស់វា ដងខ្លួនមានរោមពណ៌ប្រផេះក្រម៉ៅកន្ទុយខ្លីសំពោងពណ៌ខ្មៅ និងស្លឹកត្រចៀកធំ។
ក្រសួងបរិស្ថានបន្តថា, ប្រើសឈ្មោល មានស្នែងប្រវែង ៥០-១០០ស.ម ដែលមានស្នែងព្រែកជាចម្កាម ម្ខាងៗចំនួនបី ១នៅជាប់គល់ និង២ទៀត នៅខាងចុង។ នៅរដូវបន្តពូជ ប្រើសឈ្មោលតែងជល់គ្នាយកឈ្នះ ដើម្បីគ្រប់គ្រងតំបន់ និងពាក់ញីនៅក្នុង ហ្វូង ហើយសត្វញីកើតកូនម្តង១ បន្ទាប់ពីពពោះ៨ខែ។ វាចូលចិត្តរស់នៅជាហ្វូងតូចៗតិចជាង ២០ក្បាល និងផ្ញើរខ្លួនតាមហ្វូងសត្វព្រៃផ្សេងៗទៀត ដូចជាហ្វូងទន្សោង ខ្ទីង និងដំរី ក៏មានដែរ។ ក្នុងនោះភ្ជាប់អោយភាសាអង់គ្លេសផងដែរ។
This mammal species is globally Vulnerable in the IUCN Red List, inhabit in the Northern, South West and Eastern areas of the country in varieties of habitats including semi-evergreen, ever green forest, dry dipterocarp forest, where water whole, seasonal pond, streamline, river, and large rivers, Diet includes shrubs, leaves of woody plants, fallen fruits, grasses, herbs and often visit mineral sources. Large Deer with dark brown, bushy black tall and large ears. Male has large antiers about 50-100cm, with 3 tines to each antler, 1 in front and 2 at the tip of the main beam. In the breeding season, males always fight for territory claiming and attract female in the group, female can give birth a single newborn after gestation for 8 months. Usually in group with less than 20 individuals and sometimes mixed together with other mammal groups such as Gaur, Banteng and Elephant. ៕

អត្ថបទដែលជាប់ទាក់ទង