ឃាត់ខ្លួនបុរស ជាអតីតមន្ត្រីនគរបាលនាយផ្នែកបុគ្គលិកម្នាក់ ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធពីបទឆបោកប្រាក់ប្រជាពលរដ្ឋជាង ២០នាក់ ជិតប្រាក់អស់៣០ម៉ឺនដុល្លារ រឿងរត់ការឱ្យចូលក្របខណ្ឌមន្ត្រីរាជការ
បន្ទាយមានជ័យ ៖ កម្លាំងបាននាំខ្លួនបុរសជាអតីតមន្ត្រីនគរបាលនាយផ្នែកបុគ្គលិកម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធពីបទឆបោកប្រាក់ប្រជាពលរដ្ឋជាង២០នាក់ ដោយគិតជាជិតប្រាក់អស់៣០ម៉ឺនដុល្លារ រឿងរត់ការឱ្យចូលក្របខណ្ឌមន្ត្រីរាជការ នៅថ្ងៃទី២៤ មីនា ឆ្នំា២០២២នេះ ។
ឃាត់ខ្លួន ឈ្មោះ ស្រេង សុភ័ក្ត្រ អាយុ៤៣ឆ្នាំ ជាមន្ត្រីនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានឋានរន្តស័ក្តិវរសេនីយ៍ត្រី មានតួនាទីនាយផ្នែកបុគ្គលិកនៃការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានប្រពន្ធឈ្មោះ សំអាង ភក្ត្រា អាយុ២៩ឆ្នាំ មានស្រុកកំណើតឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម មានប្រពន្ធរស់នៅភូមិ១ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២មានប្រជាពលរដ្ឋប្រមាណជាង២០នាក់ សុំអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យសុំអន្តរាគមន៍ជួយដែលមានឈ្មោះ ស្រេង សុភ័ក្ត្រ អៈអាងថាខ្លួនជាមន្ត្រីនាយផ្នែកបុគ្គលិកនៃការិយាល័យបុគ្គលឹកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបោកប្រាស់យកលុយពួកគាត់មិនតិចជាង៣០ម៉ឺនដុល្លារ រឿងរត់ការក្របខណ្ឌមន្ត្រីនគរបាលជាតិនិងយោធាឬអង្គរក្សដែលជាការបោកប្រាស់ ។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មានដែលនាំពាក្យដោយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដោយចេញលិខិតបដិសេធឈ្មោះ ស្រេង សុភ័ក្ត្រ មិនមែនជាមន្ត្រីនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យទៀតទេ ក្រោយប្រព្រឹត្តិកំហុសខុសឆ្គងល័ក្ខខណ្ឌការងារកម្លាំងនគរបាលជាតិ ដែលធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋជាង២០នាក់ គិតជាទឹកប្រាក់ប្រមាណជិត៣០ម៉ឺនដុល្លារ ក្នុងករណីបោកប្រាស់រត់ការក្របខណ្ឌមន្ត្រីនគរបាលជាតិនិងយោធា អង្គរក្ស និងរត់ការតួនាទី ប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ និងក្លែងបន្លំឯកសារ ដែលកំហុសខុសឆ្គងជាច្រើនលើកដែលមិនអនុគ្រោះបានបានប្រជុំក្រុមប្រឹក្សាវិន័យ ស្នើសុំទៅក្រសួងមហាផ្ទៃបានសម្រេចបញ្ចប់ការងាររឺបណ្តេញចេញពីក្របខ័ណ្ឌហើយឈ្មោះ ស្រេង សុភ័ក្ត្រ ខឹងបានផ្សព្វផ្សាយតាមបណ្តាញសង្គមបរិហាកេរ្តិ៍ទៅលើថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យដោយគ្មានមូលដ្ឋានច្បាស់លាស់។
ក្រោយទទួលព័ត៌មានបានដឹងច្បាស់ការថា នៅវេលាម៉ោង៩,៣០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នៅពេលដែលឈ្មោះ ស្រេង សុភ័ក្ត្រ អតីតៈមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ បានចូលខ្លួនតាមដិការបញ្ជាអោយចូលខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងអោយឈ្មោះខាងលើនេះចូលមកបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនិងករណីឆបោកនិងក្លែងឯកសារសាធារណៈដែលប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណនៅពេលនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរនិងដំណើរការតាមនីតិវិធីនៃច្បាប់ ៕