ជនសង្ស័យ លោកព្រិន្ទបាលឯក លក្ខិណា វីរៈរិទ្ធ បានសារភាពថា ការខាំ កូនស្រីអាយុ ១៣ខែនោះ ដោយសារតែព្រោះខ្នាញ់ពេក ទីបំផុត! សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ ដើម្បីបន្តនីតិវិធី តំណាងអយ្យការ….

ខេត្តសៀមរាប៖ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ ដើម្បីបន្តនីតិវិធី តំណាងអយ្យការធ្វើការសាកសួរ។
ជនសង្ស័យ លោកព្រិន្ទបាលឯក លក្ខិណា វីរៈរិទ្ធ បានសារភាពថា ការខាំ កូនស្រីអាយុ ១៣ខែនោះ ដោយសារតែព្រោះខ្នាញ់ពេក។ ផ្ទុយទៅវិញនេះគ្រាន់តែតែជាចម្លើយដោះបន្ទុកប៉ុណ្ណោះ។ ខណៈក្មេងតូចរូបចនេះត្រូវបានសម្រាកព្យាបាលជំងឺយ៉ាងយូរថ្ងៃ ដោយសារមុខរបួសធ្ងន់ធ្ងរ ហើយច្រើនកន្លែង។

មុនពេលកើតហេតុនៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ លោក លក្ខិណា វីរៈរិទ្ធ និង ម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅ ដើរលេងនៅខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួន ដើម្បី ទៅជួបគ្នា នៅសាលានគរបាលជាតិមិត្តភាព កម្ពុជា -វៀតណាម ក្នុងខេត្តកំពង់ស្ពឺ។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរង គ្រោះ តែកុមារី មិនព្រម ស្រាប់តែក្រោយ មក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ ខណៈពេលដែលម្តាយក្មេងរងគ្រោះចូលបន្ទប់ទឹក។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំ កូនលេង ព្រោះខ្នាញ់ពេក។ លុះ នៅថ្ងៃទី១៩ ខែមីនានេះ លោក លក្ខិណា វីរៈរិទ្ធ បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែលក្នុងថ្ងៃននោះជនបង្ក បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេលម្តាយជនរងគ្រោះមិននៅ ធ្វើឱ្យកុមារី ឈឺពេញរាងកាយ ដល់ទន់ខ្លួន និងអស់កម្លាំង រើ បំរាស់ ពុំរួច ដោយសារតែកណ្តាប់ដៃឪពុកចុងវាយ ខាំ ដាល់ ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។
សូមបញ្ជាក់ថា ,ទោះ លោក លក្ខិណា វីរៈរិទ្ធ ឆ្លើយដោះបន្ទុកក៏ដោយ ក៏ត្រូវបានតំណាងអយ្យការ ចេញដីកាសន្និដ្ឋានបញ្ជូនឲ្យស៊ើបសួរ។ ទើបនៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមុិញនេញ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន លោកលក្ខិណា វីរៈរិទ្ធ តាមក្រមព្រហ្មទណ្ឌ មាត្រា២១៩ ជាប់ចោទពី បទហឹង្សា ដោយមានស្ថានទម្ងន់ទោស ទាក់ទង និង ជនរងគ្រោះ។ បទល្មើសនេះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី២ ឆ្នាំ ទៅ៥ឆ្នាំ និង ពិន័យជាទឹកប្រាក់ ពី ៤លាន ទៅ១០ លាន រៀល។ ប្រសិនបើតុលាការរកឃើញថា, មានពិរុទ្ធភាព នៃបទល្មើសនេះ។
សូមជម្រាបជូនថាជនត្រូវចោទ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប ជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ចំណែកម្តាយកុមារីរងគ្រោះ មានឈ្មោះ តាំង សុខ ហ្គេច និងកូនស្រី ឈ្មោះ អ៉ឹង សុខកណ្ណិកា អាយុ១ ឆ្នាំ៣ខែ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
ជនត្រូវចោទ លក្ខិណា វីរៈរិទ្ធ មានតួនាទីជាព្រិន្ទបាលឯក អត្តលេខ 71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន ឯកជននៃស្នងការនគរបាលខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន នៅសាលា នគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ខណ:ជនសង្ស័យទៅរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង និងអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។ ដោយឡែក កុមារីរងគ្រោះ បាន ចេញពីមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប វិញហើយនៅថ្ងៃម្សិលមុិញ បន្ទាប់ពីមុខរបួសបានធូរស្រាល ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រួសារ ក្រុមគ្រូពេទ្យ និងខ្នះខ្នែងពីលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក៏ដូចជាខាង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ៕

អត្ថបទដែលជាប់ទាក់ទង