ចាប់រថយន្ដដឹកគ្រឿងក្នុងមាន់បង្កក នាំចូលពីប្រទេសថៃ ជិត៤០០០គីឡូក្រាម

បាត់ដំបង ៖ ប្រតិបត្តការបង្ក្រាបនេះ បានធ្វើឡើងនៅ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៧B ភូមិស្ពានកណ្ដាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ចាប់រថយន្ត០១គ្រឿង ដែលលួចដឹកគ្រឿងក្នុងមាន់បង្កក(កោះមាន់)ចំនួន៣៩០០គីឡូក្រាម នាំចូលពីប្រទេសថៃ បម្រុងយកទៅចែកចាយនៅក្រុងបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
រថយន្ដដែលលួចដឹកគ្រឿងក្នុងមាន់បង្កកនេះ ម៉ាក Ssangyong istana ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២K-៦៤៨៧។ តាមការបញ្ជាក់ពីម្ចាស់រថយន្ដបានបំភ្លឺថា គ្រឿងក្នុងមាន់ទាំង៣៩០០គីឡូក្រាមនេះ បាននាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង បម្រុងនឹងយកទៅចែកចាយនៅក្រុងបាត់ដំបង។
ក្រុមការងារបាននាំយកវត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីររកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង