ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកើតហេតុម្ចាស់ផ្ទះបានដុតទៀនធូបសែនកុងម៉ា ដោយសារតែថ្ងៃនេះជាថ្ងៃសីល។ បន្ទាប់មកធូបនោះក៏ធ្លាក់កម្ទេចមកក្រោម ទើបបង្កជាអណ្តាតភ្លើងឆាបឆេះខ្លាំងទៅៗ។ ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរខសងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកជួយបាញ់ពន្លត់ ទើបអាចគ្រប់គ្រងបានដោយមិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ជុំវិញករណីគ្រោះអគ្គិភ័យនេះផងដែរ គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីមកធ្វើអន្តរាគមន៍ចំនួន៣គ្រឿងដែរតែមិនបានបាញ់ទឹកពន្លត់នោះទេដោយសារអគ្គិភ័យបានរលត់សូន្យសុងទៅហើយ៕