ផ្ទះឈើមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី
បន្ទាយមានជ័យ ៖ នៅ ថ្ងៃទី ២៥ ខែមីនា ឆ្នំា២០២២នេះ ផ្ទះឈើមួយខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង ស្ថិតនៅភូមិ និមិត្ត ៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទ្រព្យសម្បត្តិនៅក្នុងផ្ទះ ត្រូវរងការបំផ្លាញទាំងស្រុង ហើយមិនបណ្ដាលឱ្យមនុស្សរងរបួសនោះទេ។
ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះមានឈ្មោះ ប៉ិក ផាន អាយុ៧៥ឆ្នាំ រស់នៅភូមិកើតហេតុ។
ភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ ស្របពេលនោះមានឡានពន្លត់អគ្គីភ័យ នៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ កំលាំងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលពន្លត់អគ្គិភ័យ ក្រុងប៉ោយប៉ែតបាន ចុះជួយសង្គ្រោះពន្លត់អគ្គីភ័យនេះ បានបាញ់ទឹកអស់ចំនួន២ឡានទើបបានរលត់អស់ទាំងស្រុង។
មន្ត្រីជំនាញពន្លត់អគ្គីសភ័យបាននិយាយថា ផ្ទះដែលភ្លើងឆេះនេះគឺមកពីទុស្សេខ្សែភ្លើង ចំណែកទ្រព្យសម្បត្តិវិញ ផ្ទះមួយខ្នង និងទ្រព្យត្តិមាននៅក្នុងផ្ទះម្ចាស់មិនទាន់បញ្ជាក់គិតជាទឹកប្រាក់ប៉ុន្មាននោះទេ៕