រថយន្តម៉ាកតាកូម៉ាបើកឆ្លងផ្លូវ ត្រូវរថយន្តម៉ាកព្រូសបើកលឿនជ្រុលបុកពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចអគ្គបញ្ជាការដ្ឋានកងទ័ព្វជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH 2140 ធ្វើដំណើរឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AZ 3752 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកចំកង់រថយន្តតាកូម៉ាចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស ៕

អត្ថបទដែលជាប់ទាក់ទង