ឃាត់ខ្លួនមនុស្ស ៤ នាក់ ពាក់ព័ន្ធករណីលេងល្បែងយូគី នៅពោធិសាត់

ពោធិសាត់ : កាលពី ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២២នេះ មនុស្សប្រុសស្រី ៤នាក់ត្រូវបានកម្លាំង នគរបាល នៃអធិការដ្ឋានស្រុកវាលវែង ធ្វើការឃាត់ខ្លួនដោយពាក់ព័ន្ធ នឹងការបើកលេងល្បែងស៊ីសងខុសច្បាប់ ប្រភេទ (ល្បែងយូគី) ។
ជនសង្ស័យដែលសមត្ថកិច្ចនគរបាល បានឃាត់ខ្លួននោះរួមមានះ១ ឈ្មោះមុី ណារី ភេទស្រីអាយុ ៣៣ ឆ្នាំ ២ ឈ្មោះម៉ៅ គឿន ភេទប្រុសអាយុ ៤៦ ឆ្នាំ ៣ ឈ្មោះមុត សំនៀង ភេទស្រីអាយុ ៣៧ ឆ្នាំ និង ទី៤ ឈ្មោះហួន សាម៉េត ភេទស្រីអាយុ ២៤ ឆ្នាំរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ។
ជនសង្ស័យប្រុសស្រីទាំង ៤ នាក់រួមនឹងវត្ថុតាងមានម៉ូតូចំនួន ៤ គ្រឿង និង សម្ភារះផ្សេងៗទៀតសមត្ថកិច្ចនគរបាល ស្រុកកំពុងកសាងសំណុំ ចាត់ការទៅតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង