រឿងលោក ហុង ស្រ៊ែន ថៅកែដំឡើងឆាកប្រគំតន្ត្រី ដែលប្រើអំពើហិង្សាលើស្ត្រីជាអ្នកចម្រៀង តាំងពីឆ្នាំ២០១៨ រហូតមកពេលនេះ នៅមិនទាន់ចប់ ជនបង្កត្រូវបានតុលាការក្រុងភ្នំពេញកោះឲ្យចូលខ្លួន ប៉ុន្តែមិនបានចូលខ្លួននោះទេ មានតែជនរងគ្រោះ

ភ្នំពេញៈ ជនបង្កត្រូវបានតុលាការក្រុងភ្នំពេញកោះឲ្យចូលខ្លួនមកក្នុងសវនាការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះ ប៉ុន្តែមិនបានចូលខ្លួននោះទេ មានតែជនរងគ្រោះ។ តុលាការបានលើកពេលសវនាការដោយមិនកំណត់ថ្ងៃ។
រឿងលោក ហុង ស្រ៊ែន ថៅកែដំឡើងឆាកប្រគំតន្ត្រីដែលប្រើអំពើហិង្សាលើស្ត្រីជាអ្នកចម្រៀង តាំងពីឆ្នាំ២០១៨ រហូតមកពេលនេះ នៅមិនទាន់ចប់នៅឡើយទេ និងកំពុងតែស្ថិតនៅក្នុងដៃតុលាការខណៈ ជនរងគ្រោះបានទទូចសុំឲ្យមានចំណាត់ការផ្លូវច្បាប់លើជនបង្ក។

លោក ហុង ស្រ៊ែន ថៅកែដំឡើងឆាកប្រគំតន្ត្រីបានប្រើប្រាអំពើហិង្សា ទៅលើនារីជាអ្នកចម្រៀងឈ្មោះ ប្រាក់ ផាន់នី ហៅ ប្រាក់ អមរា អាយុ២២ឆ្នាំ នៅភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ និងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ រហូតបែកក្បាលហូរឈាម ដេរចំនួនបួនថ្នេរ ប៉ុន្តែជនបង្កនៅតែមានសេរីភាព ធ្វើឱ្យជនរងគ្រោះជទទួលរងនូវភាពអយុត្តិធម៌។
សំណុំរឿងសាលាដំបូងរាជធានីភ្នំពេញបានតម្តល់រឿងទុកឥតចាត់ការ។ ប៉ុន្តែដើម្បីស្វែងរកយុត្តិធម៌នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ ក៏បានបញ្ជូនសំណុំរឿងនេះ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់នារីរងគ្រោះ។
នារីរងគ្រោះ ប្រាក់ ផាន់នី ហៅ ប្រាក់ អមរាបានលើកអង្វរកនៅមុខសាលាដំបូងរាជធានីភ្នំពេញសុំឲ្យតុលាការផ្តល់ ភាពយុត្តិធម៌ដល់ខ្លួន ដោយសុំឲ្យចាត់វិធានការតាមផ្លូវច្បាប់ទៅលើលោក ហុង ស្រ៊ែន ថៅកែដំឡើងឆាកតន្ត្រីខនសឺត។
ជនរងគ្រោះបានឲ្យដឹងថា បណ្តឹងដែលប្តឹងទៅកងរាជអាវុធហត្ថខណ្ឌដង្កោ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងករណីឈ្មោះហុងស្រ៊ែនប្រើអំពើហិង្សាឃោឃៅមកលើនាងបណ្តាលឲ្យមានរបួសស្នាមនិងចាត់ទុកជាការរំលោភលើសិទ្ធិស្ត្រីយ៉ាងធ្ងន់ធ្ងរ ជាការមិនរាងចាលមិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងថ្មីឡើយ។
បណ្តឹងរបស់នាងមិនមានដំណោះស្រាយសមស្របនោះទេ។ ដូច្នេះនាង ត្រូវការរកប្រព័ន្ធច្បាប់នៅតុលាការម្តង។
ជាមួយគ្នានេះជនរងគ្រោះសូមឲ្យមេធាវីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល តែងតែយកចិត្តទុកដាក់ជួយរាស្ត្រក្រីក្រ និង លើកកម្ពស់តម្លៃ ស្ត្រី មេត្តាជួយ រកយុត្តិធម៌ ដល់ នាង ផង ។ ព្រោះថា ទង្វើ របស់លោក ហុង ស្រ៊ែន មកលើនាងជាការរំលោភលើស្ត្រីភេទទន់ខ្សោយ រំលោភសិទ្ធិនារីធ្ងន់ធ្ងរ ពោលគឺបានរំខាន ការប្រកបរបរចិញ្ចឹមជីវិតរបស់នាងដើម្បីបានប្រាក់តិចតួច មកចិញ្ចឹម ឪពុកម្តាយនិង ប្អូនប្រុស ស្រីបីនាក់ បាន រៀនសូត្រ។
សូមរម្លឹកថា លោក ហុង ស្រ៊ែន ថៅកែដំឡើងឆាកតន្ត្រីខនសឺត ដែលបានប្រើអំពើហិង្សាលើកញ្ញា ប្រាក់ ផាន់នីជាអ្នក ចម្រៀងរហូតមានរបួសស្នាមហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចមូលដ្ឋានប៉ុន្តែសមត្ថកិច្ចមិនមានចំណាត់ នោះទេ។ ដោយសារតែហេតុនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង