ព័ត៌មានបន្ថែម! នារីស្រស់ស្អាតម្នាក់ លោតពីលើអគារ នៅផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ភ្នំពេញ ៖ ព័ត៌មានបឋម! នារីវ័យប្រហាក់ប្រហែល ២០ ឆ្នាំម្នាក់ លោតពីលើអគារកម្ពស់៦ជាន់ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យជួយសង្រ្គោះ ស្លាប់ នៅភ្នំពេញ ។ នា រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ករណីស្រ្តីវ័យប្រហាក់ប្រហែល ២០ ឆ្នាំម្នាក់ បានធ្លាក់ពីលើអគារកម្ពស់៦ជាន់ បណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះបន្ទាន់ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង