យុវជនបែកថ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារប្តឹងសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា នៅផ្ទះគ្មានលេខភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនបែកថ្នាំដែលក្រុមគ្រួសារបានប្តឹងឲ្យចាប់ខ្លួននេះមានឈ្មោះ បូផល ពុទ្ធិចេស្ដា ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅចំណុចកើតហេតុ។ ដោយឡែកក្រុមគ្រួសារដែលប្តឹងទៅសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួននេះត្រូវជាបងបង្កើតជនបែកថ្នាំឈ្មោះហួន ចិឌន ភេទប្រុស អាយុ៤៣ឆ្នាំ។
ជនបែកថ្នាំនេះ តែងតែបង្កហិង្សាវាយធ្វើបាបឪពុកម្តាយនិងបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តអ្នកជិតខាងជាញឹកញាប់ពេក ទើបក្រុមគ្រួសារសម្រេចប្តឹងទៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យឲ្យចុះមកចាប់ខ្លួននេះ។ នៅរសៀលថ្ងៃដដែលនេះកម្លាំងអាវុធហត្ថបានបញ្ជូនជនបែកថ្នាំនេះទៅធ្វើការអប់រំនៅមណ្ឌលបន្សាបថ្នាំញៀននៅឃ្មួញ៕

អត្ថបទដែលជាប់ទាក់ទង