បុរសម្នាក់ បើករថយន្ត ចេញមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សង្ស័យជាន់ហ្គែរ ច្រឡំថា ហ្រ្វ័ងបានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ កាលពី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកLEXUS LX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-1899 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញមកពីក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងទិសដៅពីលិចទៅកើតហើយសង្ស័យថា ជាន់ហ្គែរច្រឡំថាហ្រ្វ័ងបានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយមួយគ្រឿងម៉ាកវ៉េវ ពណ៌ស គ្មានស្លាកលេខបើកបរដោយស្រ្តីវ័យចំណាស់ម្នាក់ដែលធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីត្បូងទៅជើងបណ្តាលឱ្យម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ករងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅបុករបងព្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឱ្យបាក់អស់ជាច្រើនផ្ទាំងទើបរថយន្តកល់ទ្រូងជាប់ទៅមុខលែងរួច។
សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករយន្តបង្កនិងម៉ូតូសណ្តោងរ៉ឺម៉កទៅរក្សាទុកនៅអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕