បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីដុតផ្ទះខ្លួនឯងឆេះគ្មានសល់ ខឹងប្រពន្ធទើបសម្រាលកូនបាន១០ថ្ងៃ ហើយសុំរួមដំណេកមិនបាន

ខេត្តកំពង់ស្ពឺ៖ នៅ ថ្ងៃទី២៦ ខែមីនាឆ្នាំ២០២២ នៅភូមិត្រពាំងទឹកជ្រៅ ឃុំផុង ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់ឈ្មោះ ពេន តូណា ភេទស្រី អាយុ៣៨ឆ្នាំ(ជាប្រពន្ធ) រស់នៅកន្លែងកើតហេតុបាននិយាយឱ្យដឹងថា គាត់ទើបសម្រាលកូនបាន ១០ថ្ងៃ ហើយត្រូវប្តីឈ្មោះ សុន បូរ៉ា អាយុ ៤២ ឆ្នាំសុំដេកជាមួយ តែគាត់ប្រកែកមិនព្រមតាមការសុំរបស់ប្តី ហើយក៏ឈានដល់មានការឈ្លោះប្រកែក និងកើតជាហឹង្សា។ ក្រោយមកទៀតប្តីរបស់គាត់ក៏បានដុតផ្ទះខ្លួនឯងចោល ខណៈរូបគាត់ និងកូនតូចកំពុងដេកលើផ្ទះ ។ ដោយឃើញដូចនោះគាត់ក៏បានបីកូនរត់ចុះពីផ្ទះ គ្រាដែលភ្លើងកំពុងឆេះខ្លាំង ។
ស្ត្រីជាប្រពន្ធបានបន្តថា ផ្ទះរបស់គាត់ គឺធ្វើពីឈើប្រកស័ង្កសី ជញ្ជាំងក្តា មានទំហំ៥ម៉ែត្រគុណ និង ៦ម៉ែត្រ ត្រូវបានប្តីដុតឆេះខ្ទេចគ្មានសល់ ។ ក្នុងនោះដែរ ម៉ាស៊ីនបូម ស្រូវ លុយ និងឯកសារផ្ទាល់ខ្លួនក៏ត្រូវបានឆេះគ្មានសល់ផងដែរ។
ក្រោយទទួលបានព័ត៌មាននេះ នគរបាល ក៏បានចុះអន្តរាគមន៍ភ្លាមៗ តែក្រោយទៅដល់ផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់មិនអាចសង្គ្រោះបាន តែកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបុរសជាប្តីនាំខ្លួនមកកាន់អធិការដើម្បីសួរនាំ ៕

អត្ថបទដែលជាប់ទាក់ទង