ដកបញ្ឈរជើង ដោយឥតមានទទួលផែន ស្នងការរងម្នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ បញ្ឈរជើងស្នងការរងម្នាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាស ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរ បាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួនពីររូប គឺតែងតាំងលោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនការការងារនគរ បាលសណ្តាប់ធ្នាប់ ជាស្នងការរង (ដកបញ្ឈរជើងដោយឥតមានទទួលផែន) ។

តែងតាំងលោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង ជាស្នងការរងទទួលផែនការការងារនគរបាលសណ្តាប់ធ្នាប់ ជំនួសលោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ។
នេះបើយោងតាមប្រកាសចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដែលទើបតែទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ៕

អត្ថបទដែលជាប់ទាក់ទង