តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានប្រកាសចែកផ្លូវគ្នា ជាមួយស្វាមីលោក សាពូន មីដាដា

ភ្នំពេញ ៖ ដំណឹងនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលគ្រប់គ្នាក្រោយអ្នកនាង សឿ សុធារ៉ា បានប្រកាសជាសាធារណៈអំពីចំណងស្នេហ៍រយៈពេល ១៥ ឆ្នាំរបស់នាង និងលោក សាពូន មីដាដា ត្រូវដើរដល់ផ្លូវបំបែកនាពេលនេះ។

យោងតាមខ្លឹមសាររបស់អ្នកនាងសឿ សុធារ៉ា ដែលបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា សឿ សុធារ៉ា ដូច្នេះថា Good bye for 15years a go, and I’ll nevercome back to u។ សូមបងមេត្តារក្សាសម្តីជាកូនប្រុសដើមទ្រូងប្រាំហាត់“ថា ប្រគល់កូនៗអូន”ទាំងពីរមកឲ្យអូនមើលថែរក្សា។

តារាសម្តែងអ្នកនាង សឿ សុធារ៉ា អំឡុងមួយរយៈនេះហាក់មានរឿងរ៉ាវអាប់អួផ្ទួនៗគ្នាទាំងជីវិតស្នេហា និងរឿងរ៉ាវជំពាក់បំណុលគេជាដើម។ ប៉ុន្តែអ្វីដែលគេកាន់តែចាប់អារម្មណ៍ពេលនេះ គឺ សឿ សុធារ៉ា បានប្រកាសចែកផ្លូវគ្នាជាមួយស្វាមីលោក សាពូន មីដាដា។

គួររម្លឹកថាអ្នកនាង សឿ សុធារ៉ា និងលោក សាពូនមី ដាដា បានសម្រេចដឹកដៃគ្នាចូលរោងការនៅអំឡុងឆ្នាំ ២០០៩ ដែលទទួលបានចំណងដៃកូនស្រីច្បងអាយុ ១១ ឆ្នាំ និងកូនប្រុសអាយុជាង ៤ ឆ្នាំ។ ប៉ុន្តែឥឡូវស្រាប់តែចំណងស្នេហានេះ ត្រូវដើរដល់ផ្លូវបែកបាក់ទាំងភ្ញាក់ផ្អើល៕

អត្ថបទដែលជាប់ទាក់ទង