បង្ក្រាបបទល្មើសនេសាទ ឃាត់ខ្លួនអ្នកឆក់ត្រីត្រជាក់២នាក់ រុះរើបាំងសាច់អួនចំនួន៧២របាំង និងរុះរើសម្រាស់ចំនួន៦៩កន្លែង ក្នុងរយៈពេល ៤ថ្ងៃ

កំពង់ឆ្នាំង ៖ នៅល្ងាចថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ យោងតាមរបាយការណ៍បូក សរុបរបស់មន្ទីរ ក្នុងរយៈពេល ៤ថ្ងៃគិតចាប់តាំងពីថ្ងៃទី ២៤ ,២៥, ២៦ និង ២៨ នេះ សមត្ថកិច្ចចម្រុះខេត្តរួមមាន មន្ទីរកសិកម្ម កងរាជអាវុធ ហត្ថខេត្ត ស្នងការនគរបាលខេត្តនិងគណៈបញ្ជាការឯកភាព ស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជល់គិរី បានសហការគ្នាចុះបង្ក្រាបបទ ល្មើសនេសាទ នៅក្នុងភូមិសាស្ត្រស្រុក៣ខាងលើនេះ ។

លទ្ធផលបង្ក្រាបបាន មុនបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នាំខ្លួនជនសង្ស័យម្នាក់ មុខសញ្ញាឆក់ត្រីត្រជាក់ តាមដីកាលេខ៤៥ អក របស់អយ្យការសាលាដំបូងខេត្តចុះថ្ងៃទី១៦ . ០៣ . ២០២២ រឹបអូ ស វត្ថុតាងទូកស្មាច់មួយគ្រឿង , ប្រគល់អូនអូស ៩ វង់។ តាមការផ្សព្វផ្សាយរបស់ខណ្ឌរដ្ឋបាលជលផលសហការជាមួយស្នងការនគរបាលខេត្ត ប្រជានេសាទ បានស្ម័គ្រចិត្តប្រគល់អាំងវ៉ាត់ទ័រឆក់ត្រីសរុបចំនួន ៤៣១ គ្រឿង ក្នុងនោះ អាំងវ៉ាត់ទ័រឆក់ក្តៅចំនួន ៤០៤ គ្រឿង និងឆក់ត្រជាក់ចំនួន ២៧ គ្រឿង។
នាំខ្លួនជនសង្ស័យឆក់ត្រជាក់ចំនួន ២ នាក់ , កំណត់មុខសញ្ញាជនសង្ស័យឆក់ត្រីត្រជាក់ចំនួន ៩ នាក់ ។ រស់របាំងសាច់អួន ចំនួន ៧២ កន្លែង មានប្រវែង ៤៩០០ ម៉ែត្រ , បង្គោល ២៥៧០ ដើម , លបលូសាច់អួនចំនួន ៣៨ គ្រឿង។
រុះរើសម្រាស់ ៦៩ កន្លែង មានទំហំ ៦០១០ ម៉ែត្រការ៉េ , បង្គោលចំនួន ១៥៥៥ដើម , មែកសម្រាស់ចំនួន១១ ៦១០ មែក , នឹងអួនហ៊ុសម្រា ស់ទំហំ ៦០ម គុណ ៥ម.គុណ ០,០២៥ម ចំនួន ៦ វង់។
លោកប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា សមត្ថកិច្ចចម្រុះ នឹងបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ទៀតរហូត ដល់អស់បទល្មើសទាំងស្រុកទើបបញ្ឈប់កិច្ចប្រតិបត្តិការ៕

អត្ថបទដែលជាប់ទាក់ទង