មនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូហើយត្រូវរថយន្តបុកកិនបែកក្បាល

កំពង់ស្ពឺ: កាលពី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នេះ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូហើយត្រូវរថយន្តបុកកិនបែកក្បាលនៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះមានឈ្មោះភឿន ញ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយទឹកឫស្សី ឃុំមានជ័យ ស្រុកឧដុង្គ ជិះម៉ូតូម៉ាកហុងដា C90 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ស្ពឺ ១H ៦៤៥៩។ ក្រោយកើតហេតុរថយន្តបង្កបានបើករត់គេចបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង