ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៩នាក់ (ករណីនាំចូល១នាក់ និងសហគមន៍៣៨នាក់), ជាសះស្បើយ៦៨នាក់ និងគ្មានអ្នកស្លាប់ទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៩នាក់ ក្នុងនោះករណីនាំចូលចំនួន១នាក់ និងឆ្លងក្នុងសហគមន៍៣៨នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៦៨នាក់ និងគ្មានស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៥៥២នាក់, អ្នកជាសះស្បើយសរុបចំនួន១៣១,៥២៧នាក់, ស្លាប់សរុបចំនួន៣,០៥៤នាក់៕

អត្ថបទដែលជាប់ទាក់ទង