ជាប់ចោទពីបទផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជិត៧គីឡូ (ឆ្លងកាត់កម្ពុជាទៅវៀតណាម)

ភ្នំពេញ ៖ ជាប់ចោទពីបទផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជិត៧គីឡូ (ឆ្លងកាត់កម្ពុជាទៅវៀតណាម)។ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សំ ឫទ្ធីវាសនា ជាតំណាងអយ្យការ បានបើកសវនាការលើជនជាប់ចោទជនជាតិចិនម្នាក់ ឈ្មោះ ហ្វាន អ៉ី (FAN YI) ភេទប្រុស អាយុ៤៩ឆ្នាំ ស្រុកកំណើតនៅប្រទេសចិន កាន់លិខិត ឆ្លងដែនលេខ EJ4666319 មុនពេលចាប់ខ្លួនស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្រោយពីបញ្ចប់សវនាការសួរដេញដោល លោកចៅក្រមសម្រេចកំណត់យកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីធ្វើការប្រកាសសាលក្រម។
ការបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។
ប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យកវត្ថុតាង 1. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77ក្រាម(លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍរ)។ 2. កេតាមីន(Ketamine) ទម្ងន់ 5 គីឡូ 578.95ក្រាម និង3. មេតំហ្វេតាមីន(ICE) 93.19 ក្រាម ចាប់យកវត្ថុតាងគ្រឿងញៀន សរុប 6 គីឡូ 643.91 ក្រាមសារធាតុផ្សំ(មិនច្បាស់ប្រភេទ) 12 គីឡូ 440 ក្រាម និង ១០កំប៉ុង ស្មើទម្ងន់ 1 គីឡូ៕

អត្ថបទដែលជាប់ទាក់ទង