បុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោង មិនប្រយ័ត្នក៏ជ្រុលចង្កូត ធ្លាក់ផ្លូវទៅមុខលែងរួច

ភ្នំពេញ ៖ កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកហ៊ីយ៉ាន់ដាយស្តារិច ស៊េរីឆ្នាំ២០២២ មួយគ្រឿង ក្នុងល្បឿនលឿនល្មម ខណៈដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលចង្កូតធ្លាក់ផ្លូវទៅមុខលែងរួចនិងរងការខូចខាត នៅចំណុចផ្លូវកែង ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ហ៊ីយ៉ាន់ដាយស្តារិច ស៊េរីឆ្នាំ២០២២ មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BT-8585ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហតុខាងលើ ផ្លូវកោងផង និងមិនប្រយ័ត្នផង ក៏បួងចង្កូតបត់ទៅទិសខាងលិចបណ្តាលឲ្យជ្រុលចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវទៅមុខលែងរួច និងរងការខូចខាត។
សមត្ថកិច្ចមូលដ្ឋានបានចុះដល់និងបានពិនិត្យនៅនឹងកន្លែងកើតហេតុមិនឃើញមានប៉ះពាល់ដល់សម្បត្តិរដ្ឋ និងបង្កឲ្យមនុស្សរងរបួស សមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង