ល្បីរូបសំណាកសត្វខ្លាដំបងញីឈ្មោលមួយគូ ដែលត្រូវបានឱ្យឈ្មោះថា «មហាខ្លា» កំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកលេងបណ្តាញសង្គម

(ព្រៃវែង)៖ រូបសំណាក់សត្វខ្លាដំបងដ៏ស្រស់ស្អាតនេះ ត្រូវច្នៃប្រឌិតនិងរៀបចំធ្វើឡើងពីចំបើង និងបាញ់ថ្នាំពណ៌មើលទៅដូចជាសត្វខ្លាពិតៗ ដោយព្រះសង្ឃជាច្រើនអង្គ ដែលគង់នៅវត្ដឧត្តមមានជ័យ ហៅវត្តពាម ស្រុកពាមរក៏ ខេត្តព្រៃវែង ។
រូបសំណាកសត្វខ្លាដំបងញីឈ្មោលមួយគូ ដែលត្រូវបានឱ្យឈ្មោះថា «មហាខ្លា» កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គម ជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅខេត្តព្រែវែង។
ផេកហ្វេសបុករបស់វត្ដឧត្តមមានជ័យ បានបញ្ជាក់ថា រូបសំណាក់ «មហាខ្លា» ត្រូវបានធ្វើឡើងដើម្បីត្រៀមសម្រាប់សង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល បូករួមជាមួយការតុបតែងលម្អរនិងការរៀបចំទីធ្លាវត្ត ដើម្បីត្រៀមទទួលប្រជាពលរដ្ឋមកកម្សាន្តនិងពុទ្ធិបរិស័ទមកធ្វើបុណ្យទាន ខណៈដែលវត្តបានខកខានមិនបានប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល២ឆ្នាំកន្លងមកហើយនោះ។
មហាជនពីគ្រប់ទិសទីនៅខេត្តព្រៃវែង ជាពិសេសក្រុមយុវជនយុវតីដែលជាសិស្សានុសិស្ស បានឆ្លៀតពេលទំនេរពីការសិក្សា បាននាំគ្នាមកចូលមកទស្សនា រូបសំណាក់ មហាខ្លា នេះ ក៏ដូចជាថតរូបកម្សាន្ត និងចែករំលែកលើបណ្តាញសង្គម ៕

អត្ថបទដែលជាប់ទាក់ទង