សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់ មុខសញ្ញាទទួលទិញ-លក់ផលត្រីបានមកពីការនេសាទខុសច្បាប់(ប្រើឧបករណ៍ឆក់
កំពង់ឆ្នាំង: សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់ ម្នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតជាជនជាតិខ្មែរ ប្រព្រឹត្តបទល្មើសនេសាទ និងបានបញ្ជូនទៅជំនាញរដ្ឋបាលជលផល ដើម្បីទទួលចាត់ការ បន្តនីតិវិធីច្បាប់ ។
-នៅថ្ងៃទី ៣០ ខែ មិនាឆ្នាំ២០២២ វេលាម៉ោង១៤.៣០នាទី បានចុះឃាត់ខ្លួនមុខសញ្ញា ទទួលទិញផល ពីការនេសាទខុសច្បាប់ (ប្រើឧបករណ៍ឆក់) ចំនួន ០១នាក់ ឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ។
-ថ្ងៃទី ៣០-០៣-២២ វេលាម៉ោង ១៦:០០នាទី ឃាត់ខ្លួនមុខសញ្ញាទទួលទិញ-លក់ផលត្រីបានមកពីការនេសាទខុសច្បាប់(ប្រើឧបករណ៍ ឆក់) ចំនួន០១នាក់ ឈ្មោះ ចាំង ធីហឿង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ៕