បង្ក្រាបបទល្មើសនេ សាទទ្រង់ទ្រាយធំ ៦ គោលដៅ តាមដងទន្លេ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំងៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បង្ក្រាបបទល្មើសនេ សាទទ្រង់ទ្រាយធំ ៦ គោលដៅ តាមដងទន្លេ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង រួមមាន ក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង ស្រុកបរិបូណ៌ ស្រុករលាប្អៀរ ស្រុកជលគិរី និងស្រុកកំពង់ត្រឡាច ដោយប្រើប្រាស់កងកំលាំងចម្រុះសរុប ប្រមាណជាង ៤០០ នាក់ ។
ក្រុមប្រតិបត្តិការចម្រុះ ចុះបង្ក្រាបបទល្មើសជលផល គោលដៅក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង លទ្ធផលសម្រេចបានគឺ រុះរើរបាំងសាច់អួន ៧ កន្លែង ប្រវែង ៤០០ ម៉ែត្រ , លូសាច់អួនចំនួន ៧ គ្រឿង , បង្គោល ចំនួន ៥០០ ដើម , ត្រីចំរុះ ៥ គីឡូក្រាម , រុះរើសម្រាស់ ៤ កន្លែង ស្មេីនឹង ១២០០ ម៉ែត្រការ៉េ , បង្គោលចំនួន ៤០ ដេីម , មែកសម្រាស់ ចំនួន ២០០ មែក ។
ដោយឡែក គោលដៅ ៥ ស្រុកផ្សេងទៀត មន្ត្រីរូបនេះ មិនអាចបញ្ជាក់ពីលទ្ធផល នៃការបង្ក្រាបនៅឡើយទេ នៅល្ងាចថ្ងៃទី៣០ នេះ គ្រាន់តែដឹងថា កម្លាំងសរុបទាំង ៦ គោលដៅ មានចំនួនជាង ៤០០ នាក់៕