កម្មករកម្មការិនីរោងចក្រជិត១០០នាក់ បានរងរបួសធ្ងន់និងស្រាល ខណៈចេញពីធ្វើការត្រឡប់មកផ្ទះវិញ នាពេលយប់ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត

ស្វាយរៀង ៖ កាលពី យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅស្ថិតក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
នៅមុនពេលកើតហេតុមានរថយន្តម៉ាក Hyundai ចំណុះ៥តោន ពណ៌ ស ផ្លាកលេខ ស្វាយរៀង ៣A-២៤៥៨ ដឹកកម្មករកម្មការិនីរោងចក្រចំនួន៦៨នាក់ ធ្វើដំណើរពីទិសដៅពីកើតទៅលិចតាមផ្លូវជាតិលេខ៣៣៤ ដើម្បីដាក់ក្រុមកម្មករកម្មការិនីតាមផ្ទះ។ លុះមកដលចំណុចកើតហេតុខាងលើរថយន្តដឹកកម្មករកម្មការិនីរោងចក្រ បានវ៉ាជែងរថយន្តមួយគ្រឿងទៀតក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដាលឲ្យរថយន្តផ្អៀងធ្លាក់ចិញ្ចើមថ្នល់ខាងត្បូង បណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលសរុប១៨នាក់ ប្រុស១នាក់ របួសធ្ងន់៣នាក់ស្រី ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាបដើម្បីសង្គ្រោះ។
អ្នកបើកបររថយន្តមានឈ្មោះ ម៉ឹក រតនា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរអ្នកបើកបររថយន្តដឹកកម្មករ គ្មានរបួសក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ វត្ថុតាង(រថយន្ត)បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សែត្រដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ចំណែកអ្នករបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប៕

អត្ថបទដែលជាប់ទាក់ទង