សមត្ថកិច្ចស្នើសុំឲ្យម្ចាស់រថយន្ត ដែលបើកបុកម៉ូតូស្គុបពីខ្ទាតប៉ើង៥ម៉ែត្រ ហើយបើករត់ ចូលខ្លួនចរចាគ្នា មុនពេលអនុវត្តនីតិវិធីតាមច្បាប់
ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង1នឹង40នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី30ខែមីនាឆ្នាំ2022ចំណុចផ្លូវ1950ស្ថិតក្នុងភូមិទំនប់១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខបណ្ដាលឱ្យជនរងគ្រោះ២នាក់រងរបួសជាទម្ងន់។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា:មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពីព័ណក្រហមពាក់ស្លាកលេខភ្នំពេញ1BX5648 បើបរក្នុងគោលដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងបើកបរយ៉ាងលឿនបញ្ច្រាសទិសគ្នាក្នុងគោលដៅពីលិចទៅកើតបានរ៉េចង្កូតមកបុកជាមួយម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលអោយប៉ើងខ្ទាតប្រហែល៥ម៉ែត្រចំនែករថយន្ដក៏បានបើគេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ បានហៅរថយន្តយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន។
ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមរកដើម្បីចាត់ការតាមនិតិវិធី ច្បាប់ ៕