សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ឆ្នាំ ២០២៣ សម្ដេចនឹងបន្តឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តបញ្ជាក់ជាថ្មីថា សម្ដេច នឹងបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី នាឆ្នាំ ២០២៣បន្តទៀត។ ការបញ្ជាក់ជាថ្មី របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីនេះថា «សូមបញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ឆ្នាំ ២០២៣ គឺ ហ៊ុន សែន ដដែល…ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន ដែលត្រូវបានត្រៀមបម្រុងទុកជារឿងធម្មតារបស់គណបក្សនយោបាយនីមួយៗ គណបក្សណាគេរៀបចំ អាហ្នឹងជារឿងរបស់គេ យើងគោរពការសម្រេចរបស់គេ ប៉ុន្តែសុំឲ្យគេទទួលស្គាល់ការសម្រេចចិត្ត របស់គណបក្សប្រជាជនផងដែរ»។ ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការត្រៀមបម្រុងទុកបេក្ខជននាយករដ្ឋមន្ត្រី គឺត្រូវតែរៀបចំបើមិនដូច្នេះទេ វិបត្តិនឹងកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង