បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ) មួយកន្លែង នៅបាត់ដំបង
បាត់ដំបង ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ) មួយកន្លែងស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។
កម្លាំងជំនាញនគរបាល ចុះពិនិត្យទីតាំងខាងលើ មានការលេងល្បែងស៊ីសងខុសច្បាប់ (បៀរ) និងឃាត់ខ្លួនអ្នកលេងល្បែងបុរសស្រី ចំនួន៣នាក់ មកអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត ។ សមត្ថកិច្ចដកហូត បានវត្ថុតាងមាន ៖ បៀរនីឡុង មួយចំនួន និងកំរាលភួយ។
ជាមួយគ្នានេះដែរ កាលពីវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រោមដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការង គីម ឈីវ កម្លាំងនគរបាលបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀរ) ដែលស្ថិតនៅភូមិបាដាកត្បួង ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួណ ៤នាក់ នាំមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់ ផងដែរ ៕