សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តសៀមរាប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ បាននិងកំពុងធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប និងចុះពិនិត្យមើលការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពធ្វើដំណើរតាមរថយន្តក្នុង Facebook អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរទៅខេត្តសៀមរាប ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៨ខ្សែក្នុងទីរួមខេត្ត និងពិនិត្យអាកាសយានដ្ឋានថ្មី ដែលបាន និងកំពុងសាងសង់។ អរគុណសន្តិភាព!»៕

អត្ថបទដែលជាប់ទាក់ទង