ទីតាំងមាន់ជល់ និងអាប៉ោងរបស់លោក ហាក់ សមត្ថកិច្ចពាក់ពន្ធ័មិនហ៊ានបង្ក្រាបសង្ស័យតែ….
ខេត្តត្បូងឃ្មុំ ៖ កាលពីពេលថ្មីនេះ ទីតាំងសង្វៀនជល់មាន់និងអាប៉ោង ដែលស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលគេស្គាល់ ម្ចាស់សង្វៀនជល់មាន់និងអាប៉ោង មានឈ្មោះ ហាក់ បាននឹងកំពុងបើកដំណើរការយ៉ាងរលួនបើកលេងជារៀងរាល់ថ្ងៃដោយមិនញញើតនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
ប្រភពពីអ្នកចេញចូលលេងល្បែងស៊ីសងមាន់ជល់ និងអាប៉ោងបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ចំពោះទីតាំងជល់មាន់នឹងអាប៉ោងនេះគឺបើកលេងដុះស្លែរទៅហើយហើយម្យ៉ាងវិញទៀតនោះម្ចាស់ទីតាំងបានរត់ការគ្រប់ច្រករហកអស់ហើយ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្មណ៍ឡើយ។
ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងអាប៉ោងមួយនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់។
ពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័ត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងទៅវិញ។
គូររម្លឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កើត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
ជុំវិញករណីនេះ លោកអធិការស្រុកក្រូចឆ្មាបានប្រាប់សារព័ត៌មានយើងតាមប្រពន្ធ័អេឡិចត្រូនិច(Telegram)ថា លោកនឹងចាត់កម្លាំងចុះទៅ។
បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសស៊ីសងជល់មាន់និងអាប៉ោងទាំងនេះផងទាន បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកលោកស្នងការខេត្ដត្បូងឃ្មុំដែលទើបនិងឡើងថ្មី លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ៕