អគ្គីភ័យលេបត្របាក់ទាំងស្រុង ស្ថិតនៅចំណុចភូមិ ចក់ចារ ឃុំស្រែឈូក ស្រុក កែវសីមា មូលហេតុ ៖ ផ្លូវពិបាកនៅឆ្ងាយដាច់ស្រយាលពេកទៅជួយពន្លត់មិនទាន់
មណ្ឌលគិរី ៖ ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង ផ្ទះឈើប្រក់ក្បឿងមានទំហំ ៨ x ១០ម៉ែត្រ០២ខ្នង កាលពី យប់ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិ ចក់ចារ ឃុំស្រែឈូក ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី។
ករណីភ្លើងឆេះផ្ទះខាងលើ ជាកម្មសិទ្ធិម្ចាស់ ឈ្មោះ លោក ងេន សុផាត ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ព្នង មុខរបរ កសិករ មានទីលំនៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ ផ្ទះធ្វើអំពីឈើ ប្រក់ក្បឿងផ្ទះមានទំហំ ៨ x ១០ ម៉ែត្រ០២ខ្នង បានខូចខាតទាំងស្រុងនិងមានទ្រព្យសម្បត្តិមួយចំនួន មានដូចជា ៖
១/ ថវិកា ចំនួន ៨៥០០០០០ រៀយ(ប្រាំបីលានហាសិបមុឺនរៀល )
២/ គោយន្តកន្រ្តៃយ៍ចំនួន១ គ្រឿង
៣/ ស្រូវចំនួន៥៣ បេ
៤ / មាសចំនួន ៧ ជី និងទ្រព្យសម្បត្តិមួយចំនួនទៀតដែលនៅក្នុងផ្ទះ ។
ករណីនេះពុំមានគ្រោះដល់មនុស្សទេ។ មូលហេតុ មកពីម្ចាស់ផ្ទះដុតធូបសែននៅលើផ្ទះ រួចនាំគា្នទៅចូលរួមកម្មវិធីបង្កក់ក្មួយ នៅជិតគ្នា ងាកមើលមកផ្ទះខ្លូនឯងក៏ឃើញភ្លើង កំពង់តែឆេះយ៉ាងខ្លាំងបាត់ទៅហើយ ។ក្រោយមកម្ចាស់ផ្ទះ និងអ្នកជិតខាងក៏នាំគ្នាមកជួយពន្លត់តែមិនឈ្នះ ករណី ភ្លើងឆេះផ្ទះខាងលើនេះ រថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមា មិនបានចេញទៅសង្គ្រោះទាន់ទេ ដោយមូលហេតុ ៖ ផ្លូវពិបាកនៅឆ្ងាយដាច់ស្រយាលពេកទៅជួយពន្លត់មិនទាន់៕