ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣២នាក់ (ករណីនាំចូល២នាក់ និងឆ្លងសហគមន៍៣០នាក់), ជាសះស្បើយ១៣២នាក់ និងគ្មានអ្នកស្លាប់ទេ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣២នាក់ ក្នុងនោះនាំចូល២នាក់ និងឆ្លងក្នុងសហគមន៍៣០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១៣២នាក់ និងគ្មានអ្នកស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,៧១៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,៩៤០នាក់, ស្លាប់សរុបចំនួន ៣,០៥៤នាក់៕