ជិតដល់ថ្ងៃរៀបការ! កូនកម្លោះត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យស្លាប់ បន្សល់ទុកកូនក្រមុំ ម្នាក់ឯង បង្ហការភ្ញាក់ផ្អើល

(កណ្ដាល)៖ ហេតុការណ៍នេះដ៏គួររន្ធត់ និងអាសូរសម្រាប់ក្រុមគ្រួសាររបស់ពួកគេទាំង២ បានកើតឡើងនៅល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
គួរឱ្យអាណិតណាស់! នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃចូលរោងការស្រាប់តែកូនកម្លោះត្រូវខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់ចោលគូដណ្តឹង បន្សល់ទុកអនគតភរិយារបស់ខ្លួននៅកណ្តោចកណ្តែងម្នាក់ឯង ពិតជាអាណិតណាស់។

ជនរងគ្រោះឈ្មោះ យឺ តារា អាយុ៣២ឆ្នាំ ជាគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន១៧៩) មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី (ស័ក្តិ១)។
បើតាមការរៀបរាប់ពីសមត្ថកិច្ច នៅថ្ងៃកើតហេតុនេះ ជនរងគ្រោះដាក់ជណ្តើរឡើងបាញ់វីសសង្ក័សីដំបូលយ៉ាកផ្ទះនៅខាងមុខ ដែលទើបកាត់រួច ក៏ត្រូវបានជើងជណ្តើរខាងក្រោមសង្កត់លើខ្សែភ្លើង ដែលដាច់រលាត់ឆ្លងចរន្តឆក់ផ្តាច់ជីវីតតែម្តង។
សាច់ញាតិថា ជនរងគ្រោះ នឹងត្រូវចូលរោងការនៅថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ប៉ុន្តែសំឡេងភ្លេងការដែលគ្រោងចាក់បន្លឺឡើងនោះ បានប្រែក្លាយជាភ្លេងបុណ្យសពទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង