មនុស្សម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់

ខេត្តតាកែវ ៖ នៅ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ដ្ថិតនៅលើផ្លូវខេត្តលេខ១២២ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១-១២ ស្ថិតនៅក្នុងភូមិ សំរោង ឃុំ សូរភី ស្រុកបាទី ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០២២បើកមកពីទិសខាងកើតបើកបរដោយឈ្មោះ អួច សោភ័ណ្ឌ ភេទ ស្រី អាយុ៤២ ឆ្នាំ មុខរបរ កម្មការិនី-មានទីលំនៅភូមិ សិរីមានជោគ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានស្លាប់នៅកន្លែងកើតហេតុ បានបុកជាមួយនឹងម៉ូតូរករឿងទៀតម៉ាកហុដាសេ១២៥ ពណ៌ខ្មៅ សេរី២០២០ បើកមកពីទិសខាងលិចទៅកើត បើកបរដោយឈ្មោះ ស្រេង គឹមស្រ៊ុន ភេទ ប្រុសអាយុ ២៣ ឆ្នាំមុខរបរ កម្មករ មានទីលំនៅភូមិ ព្រៃសណ្ដែក ឃុំទួលអំពិល ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

មូលហេតុតែបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីការបើកបរជែងខ្វះការប្រុងប្រយ័ត្ន។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យនិងធ្វើការវាស់វែងរួចបានប្រគល់សពជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាងបង្កហេតុទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ថាននគរបាលស្រុកស្រុកបាទីដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង