មន្ត្រីនគរបាលម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្ត បុកម៉ូតូពីក្រោយ ពេញទំហឹង
កំពង់ស្ពឺ៖ កាលពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ មន្ត្រីនគរបាលម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្ត បុកម៉ូតូពីក្រោយ ពេញទំហឹង នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូមែត្រលេខ ១១៨-១១៩ ត្រង់ចំណុចភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
មុនកើតហេតុ គេឃើញរថយន្ត ម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A2744 សណ្តោងសឺមុីរឺម៉ក ពណ៌បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ 4A 3939 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិច ទៅខាងកើត ក្នុងល្បឿនលឿន។លុះបើកមកដល់ចំណុចខាងលើ រថយន្ត ម៉ាក FUSO បានបុកពីក្រោយ ម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1O 6456 អ្នកបើកបរឈ្មោះ វ៉ាន់ ដន ភេទប្រុស អាយុ ៥២ ឆ្នាំ មានមុខរបរ មន្ត្រីនគរបាល រស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ តែម្តង។
ក្រោយពីកើតហេតុ អ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ សពបានប្រគល់ជូន ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាងទាំង ២គ្រឿង ខាងលើ បានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ នៃធិការដ្ឋាននគរបាល ស្រុកថ្ពង ដើម្បីចាត់ការ តាមនិតិវិធី៕