ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បើកកិច្ចប្រជុំក្រុមការងារចុះជួយ…..
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំក្រុមការងារចុះជួយខណ្ឌ សង្កាត់ប្រចាំខែមីនា និងលើកទិសដៅខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌព្រែព្នៅ។
ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះជួយខណ្ឌ សង្កាត់ទាំង៥ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ព្រមទាំងសមាជិក សមាជិកាមួយចំនួនដោយអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» បានយ៉ាងខ្ជាប់ខ្ជួនផងដែរ។
ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានឧបត្ថម្ភអង្ករចំនួន ១០តោន និងអាវ មួក របស់គណបក្សប្រជាជនកម្ពុជា ចំនួន១,២០០ សម្រាប់ប្រគល់ជូនសង្កាត់ទាំង៥ ផងដែរ៕