ម្តាយចិត្តសាហាវ! ដាច់ចិត្តបោះកូនស្រី ដែលទើបមានអាយុ០១ខែ១០ថ្ងៃ ចោលក្នុងទឹកប្រឡាយឱ្យស្លា..ប់ សមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់ (មូលហេតុនាំទៅដល់ការ(ស..ម្លា..ប់កូនស្រីខ្លួនឯង) គឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះយំ នៅពេលយប់គឺចាប់ពីម៉ោង២១និង០០នាទី រហូតដល់ម៉ោង០៤និង០០នាទីព្រឹក ទើបបាត់យំ)
ខេត្តបាត់ដំបង ÷ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ស្រាវជ្រាវករណីដែលប្រទះឃើញសព(ក្មេងស្រី)អណ្តែតក្នុងទឹកប្រឡាយមួយកន្លែង ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លទ្ធផលនៃការស្រាវជ្រាវនេះ សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ឈ្មោះហន សាមេនភេទស្រីអាយុ២២ឆ្នាំ មានទីលំនៅភូមិសង្កាត់នេះ ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ(សាកសព) ដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខែឆ្នាំនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីករណីបាត់ក្មេងស្រីម្នាក់ ទើបមានអាយុ០១និង១០ថ្ងៃមានឈ្មោះជៀប កាន់យ៉ា ដែលមានម្តាយឈ្មោះហនបសាមេន។ នៅពេលទទួលព័ត៌មានពីការបាត់ក្មេងស្រីតូចនេះទាំងអ្នកភូមិនិងសមត្ថកិច្ចបានស្វះស្វែងរក ហើយពេលបន្ទាប់ក៏បានប្រទះឃើញ(សព)ក្មេងស្រីខាងលើអណ្តែតនៅក្នុងទឹកប្រឡាយមួយកន្លែងនៅមូលដ្ឋាននេះ។
ករណីនេះ សមត្ថកិច្ចបានសម្រេចនាំខ្លួនស្រី្តជាម្តាយមកធ្វើការសាកសួរស្រាវជ្រាវ ហើយនៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចស្រ្តីជាម្តាយបានឆឆ្លើយសារភាពថា រូបគាត់តែម្នាក់ឯង បានធ្វើសកម្មភាពយកកូនស្រីបង្កើតដែលមានអាយុទើប០១ខែ១០ថ្ងៃទៅបោះចោលឱ្យ(ស្លាប់) ក្នុងទឹកប្រឡាយនោះ ហើយពេលបន្ទាប់មកក៏ធ្វើឱ្យមានសកម្មភាពអំពីការបាត់កូនស្រីរបសលខ្លួន ដែលតាមរយៈព័ត៌មាននេះហើយដែលសមត្ថកិច្ចនគរបាលទទួលបាននិងបានចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតភ្លាមៗ ។
ស្រ្តីជាម្តាយរូបនេះបានរៀបរាប់ថា មូលហេតុនាំទៅដល់ការ(សម្លាប់កូនស្រីខ្លួនឯង)ដោយឥតញញើតដៃបែបនះគឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះយំនៅពេលយប់គឺចាប់ពីម៉ោង២១និង០០នាទីរហូតដល់ម៉ោង០៤និង០០នាទីព្រឹកទើបបាត់យំ។ ម៉្យាងដោយខ្លួនមានការហត់នឿយជាមួយនឹងបញ្ហានេះផងនិងជីវភាពក្រីក្រពេកណាមួយកូនបង ទើបតែមានអាយុ០១ឆ្នាំ០១ខែផងណាមួយអត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផង និងពេលនេះដោយមានឱកាសល្អពេលយាយមិននៅម្តាយមីងមិននៅ គឺនៅតែម្នាក់ឯងខ្លួនក៏យកកូននេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ។ ទោះជាឆ្លើយសារភាពរៀបរាប់ ពីទុក្ខលំបាកយ៉ាងណានៅពេលនេះសមត្ថកិច្ចបានរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការទៅតាមផ្លូវច្បាប់៕