ករណីលួចមើលគេងូតទឹកស្រាត ប៉ះអំពូល ឆក់ស្លាប់ម្នាក់ នៅសៀមរាប

ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០២២ នៅទីកន្លែង លាងឡាន យីហោ P.S CAR WASH (ភី.អេស មជ្ឍមណ្ឌលថែទំា និង សំអាតរថយន្ត ) ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
យុវជនម្នាក់បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីឆក់ខ្សែភ្លើង។
ករណីឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯងនេះ ជនរងគ្រោះ មានឈ្មោះ ទុយ តាន ភេទប្រុសអាយុ១៧ឆ្នាំមុខរបរកម្មកសាឡន ទីលំនៅភូមិពាមតាអួ ឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប។
មូលហេតុជនរងគ្រោះ ឡើងលួចមើលមនុស្ស ងួតទឹកស្រាត ក៏ប៉ះនឹង អំពូលភ្លើងនៅក្នុងបន្ទប់ទឹកបណ្ដាលអោយឆក់តែម្ដង។ ការពិនិត្យស្លាកស្នាម សន្និដ្ឋាន យោងតាមការបំភ្លឺ ពីមិត្តរួមការងារ និង ផ្អែកតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សាកសពស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។ គាត់នៅពីក្រោយធ្វើការត្រួតពិនិត្យ បានប្រគល់ សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង