ឈ្មោះ សុខ ចាយ ម្ចាស់កាស៊ីណូ គីម ម៉េង កំពុងបើកល្បែងបញ្ជាល់មាន់និង ល្បែងស៊ីសងខុសច្បាប់ នៅច្រកតំបន់ព្រំដែនទាន់ហន់ សមត្ថកិច្ចមិនហ៊ានបង្រ្កាប ខា្លចបាត់បង់ផលប្រយោជន៍
កំពត ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅភូមិព្រែកគ្រឹស្ត ឃុំព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងបើកលេងល្បែងដូចជា បញ្ជាល់មាន់ បៀរ អាប៉ោង យូគី បានយ៉ាងរលូន ចំពោះ លោក អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច រក្សាភាពស្ងៀមស្ងាត់ បណ្តោយឲ្យលេងតាមអំពើចិត្ត ។
មជ្ឈដ្ឋានខាងក្រៅ ពួកគាត់សព្វថ្ងៃព្រួយបារម្ភយ៉ាងខ្លាំង និងរិះគន់ទៅលើ ទីតាំងបញ្ជាល់មាន់ របស់ ឈ្មោះ សុខ ចាយ ថ្លើមធំ បង្កប់ល្បែងបញ្ជាល់មាន់ ក្នុងកាស៊ីណូគីម ម៉េង ឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដនោះទេ។
ប្រជាពលរដ្ឋ ក្នុងភូមិព្រែកគ្រឹស្ត ឃុំព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច អំពាវនាវដល់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត មេត្តាចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងបញ្ជាល់មាន់ របស់លោក សុខ ចាយ បើកលក្ខណៈទ្រង់ទ្រាយធំ គ្មានសមត្ថកិច្ចពាក់ពន្ធ័បង្រ្កាបឡើយ ៕