ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ វាល្មមដល់ពេលដែលយើងត្រូវប្រកាសថា “តារារះនៅទិសឧត្តរ”
សៀមរាប៖ សង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២នេះ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា វាល្មមដល់ពេលដែលយើងត្រូវប្រកាសថា “តារារះនៅទិសឧត្តរ” ហើយបន្ទាប់ពីយើងបានប្រកាស”តារារះនៅទិសនិរតី” ដែលសំដៅលើតំបន់ឆ្នេរដែលជាតំបន់ទេសចរណ៍របស់កម្ពុជា ។ សម្តេចបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបា លបានទម្លាក់ទុនជាច្រើនរយលានមកកាន់ខេត្តសៀមរាបដើម្បីកសាងហេដ្ឋារចនាសម័្ពន្ធសំខាន់ក្នុងក្រុងសៀមរាប ដើម្បីប្រែក្លាខេត្តនេះជាខេត្តទេសចរណ៍ដ៏ សំខាន់ ក្រៅពីផ្លូវតភ្ជាប់ទៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ ខេត្តនឹងមានព្រលានយន្តហោះអន្តរជាតិខ្នាតយក្សនៅទីនេះផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសបែបនេះនៅក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាង សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា៖«ថ្ងៃនេះយើងបានមកពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះ អន្តរជាតិសៀមរាបអង្គរ ជាមួយថ្ងៃស្អែកនេះសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវ ៣៨ ខ្សែក្នុងក្រុងសៀមរាប ។ ខ្ញុំគិតថាវាល្មមដល់ពេលដែលយើងត្រូវប្រកាស ថាតារារះ នៅទិសឧត្តរហើយបន្ទាប់ពីយើងបានប្រកាសតារារះនៅទិសនិរតី ដែលសំដៅលើតំបន់ឆ្នេរដែលជាតំបន់ទេសចរណ៍របស់យើង»។
សម្តេចតេជោបានបន្តថា សៀមរាប ជាខេត្តមួយដែលមានបណ្តាញផ្ឡូវតភ្ជាប់សំខាន់ៗជាច្រើនទៅកាន់បណ្តាខេត្តភាគខាងលិចនិងរាជធានីភ្នំពេញ ,ហើយ សមិទ្ធផលទាំងឡាយដែលកើតមាននៅទីនេះនឹងគ្រប់ដណ្តប់ទៅដល់បណ្តាខេត្តមួយចំនួនដូចជាឧត្តរមានជ័យ ព្រះវិហារ និង កំពង់ធំ ផងដែរ ។
សៀមរាបជាខេត្តទេសចរដ៏ទាក់ទាញមួយដ៏សំខាន់របស់ព្រះរាជានាចក្រកម្ពុជា កំពុងលេចចេញនូវសមិទ្ធផលសំខាន់ៗជាច្រើនដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ដោយនឹងដាក់ឱ្យដំណើរការសាកល្បងជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ២២ភាគ រយនៃផែនការ សរុប។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៦.៤២គីឡូម៉ែត្រប្រើប្រាស់ថវិកាជាតិ សរុបជាង ១៤៩,២១៦,៥៩៥ ដុល្លារអាមេរិក ។ ក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាប នាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨ខ្សែ៕